ជំហានទី១៖ ការរៀបចំបើកយកដាក់សម្ភារៈសម្រាប់ធ្វើតេស្ត ទាំងអស់ដាក់នៅលើផ្ទៃរាបស្មើ និងស្អាត។
1. ត្រៀមនាឡិកាសម្រាប់កំណត់ម៉ោងនិងក្រដាសអនាម័យ
2. បើកយកសម្ភារទាំងអស់ពីក្នុងកញ្ចប់យកមកដាក់លើផ្ទៃរាបស្មើ យកដបទឹកពង្រាវបើកគម្របចេញ
3. លាងសម្អាតដៃក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតឱ្យស្ងួត ប្រសិនបើគ្មានទឹកក្តៅឧណ្ឌៗទេសូមត្រដុសដៃរបស់អ្នកជាមួយគ្នា
4. លាងសម្អាតដៃក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតឱ្យស្ងួត ប្រសិនបើគ្មានទឹកក្តៅឧណ្ឌៗទេសូមត្រដុសដៃរបស់អ្នកជាមួយគ្នា
ជំហានទី២៖ ការប្រមូលសំណាកឈាម
5. ម៉ាស្សា ច្របាច់ពីបាតដៃរហូតដល់ចុងម្រាមដៃរបស់ដើម្បីបង្កើនចរន្តឈាម
6. ជូតសម្អាតម្រាមដៃដែលត្រូវជោះឈាម ជាមួយបន្ទះសំឡីអាល់កុល រួចទុករយៈពេល១០វិនាទី
7. បើកយកគម្រម្ជុលសម្រាប់ជោះចុងម្រាមដៃ
8. យកម្ជុលមកចុចលើចុងម្រាមដៃដែលបានជូតសម្អាត (ចុចឮសូរក្រឹប)
9. ម៉ាស្សាពីគល់ម្រាមដៃរហូតដល់ចុងម្រាម ហើយបន្តក់ឈាម២ ដំណក់ចូលទៅក្នុងបន្ទះផ្ទុកដំណក់ឈាម ប្រសិនបើអ្នកមានការលំបាកក្នុងការច្របាច់សម្រកដំណក់ឈាម សូមជូតម្រាមដៃអោយស្អាត ហើយច្របាច់ម្តងទៀត
10. ជូតសម្អាតម្រាមដៃដោយបន្ទះសំឡីអាល់កុល រួចបិទបង់រំរបួសដើម្បីបញ្ឈប់ការហូរឈាម។ចាប់ផ្តើមជំហានបន្ទាប់ភ្លាមៗដើម្បីផ្ទេរដំណាក់ឈាម
ជំហានទី៣៖ តេស្ត
11. យកបំពង់តូចច្របាច់ផ្នែកខាងលើនៃបំពង់ រួចយកមកបឺតយកឈាមនៅក្នុងបន្ទះផ្ទុកឈាម ហើយបន្ធូរយឺតៗ ដើម្បីឱ្យសំណាកឈាមបឺតចូលទៅក្នុងបំពង់។ រួចយកបំពង់ដែលបឺតសំណាកឈាមយកទៅបន្តក់ឈាម១ដំណក់ចូលទៅក្នុងប្រឡោះផ្នែកម្ខាងទៀតនៃបន្ទះផ្ទុកសំណាកឈាម
12. យកដបទឹកថ្នាំពង្រាវបន្តក់១ដំណក់ ចូលទៅក្នុង ប្រឡោះដែលបានផ្ទុកសំណាកឈាម
13. ចាប់ផ្តើម កំណត់ម៉ោង( នាឡិកា) ក្នុងរយៈពេល ១៥-២០ នាទី សម្រាប់មើលលទ្ឋផលតេស្ត តែសូមកុំឱ្យលើសពី២០នាទី
ជំហានទី៤៖ អំពីលទ្ធផលតេស្ត
15. មានបន្ទាត់មួយលេចឡើងតែនៅក្នុងផ្នែក C ប៉ុណ្ណោះ មិនមានបន្ទាត់នៅក្នុងផ្នែក T ទេ គឺលទ្ឋផលតេស្តមានប្រតិកម្ម មានន័យថាមិនបានរកឃើញវត្តមាននៃ វីរុស HIV ទេប៉ុន្តែមិនអាចមិនគិតបញ្ចូលពីការប្រឈមមុខថ្មីៗនេះទេ។ អ្នកត្រូវបានណែនាំឲ្យធ្វើតែម្ដងទៀតនៅ៦ សប្តាហ៍ក្រោយបន្ទាប់ពីហានិភ័យនៃការឆ្លងមេរោគអេដស៍ចុងក្រោយ
14. មានបន្ទាត់មួយនៅក្នុងផ្នែក C រួមជាមួយបន្ទាត់មួយនៅក្នុងផ្នែក T ទោះបីជាមើលឃើញស្រាលប៉ុណ្ណាក៏ដោយ ក៏វាបង្ហាញពីទំនោរទៅរកភាព មានប្រតិកម្មតេស្តដែរ ដូច្នេះអ្នកតែទៅបញ្ជាក់តេស្ត នៅសេវាធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យបង្អែក ឬ មន្ទីរពេទ្យខេត្ត ឬ រាជធានី
14. ប្រសិនបើមិនទាន់លេចឡើងនៅក្នុងផ្នែក C ទេ ទោះបីជាបន្ទាត់លេចឡើងនៅក្នុងផ្នែក T ក៏ដោយតេស្ត គឺ លទ្ខផលតេស្តនេះមិនដំណើរការត្រឹមត្រូវទេ