វិធីធ្វើតេស្តតាមមាត់

  • មនុស្សភាគច្រើនសន្មត់ថាការធ្វើតេស្តរកមេរោគអេដស៍ត្រូវតែធ្វើតាមរយៈឈាម។ ប៉ុន្តែជាមួយOraQuick® ប្រើជាមួយអង្គធាតុរាវក្នុងមាត់សម្រាប់ការធ្វើតេស្តហើយមិនត្រូវការឈាមទេ តេស្តនេះធ្វើតាមរយៈការប្រមូលអង្គធាតុរាវតាមអញ្ចាញធ្មេញ អង្គធាតុរាវនៅក្នុងមាត់វាស្រដៀងការធ្វើតេស្តឈាមដែរ។
  • ដូច្នេះOraQuickតេស្ត រកឃើញអង្គបដិប្រាណសម្រាប់មេរោគអេដស៍មិនមែនវីរុសខ្លួនវាទេ។
  • អ្នកគ្រាន់តែអូសរំកិលដងតេស្តលើអញ្ចាញធ្មេញខាងលើរបស់អ្នកថ្នមៗម្តង និងអញ្ចាញធ្មេញខាងក្រោមរបស់អ្នកម្តង។ បន្ទាប់មកអ្នកយកដងតេស្តទៅដាក់បញ្ឈរក្នុងបំពង់ទឹកពង្រាវដែលបានផ្តល់ ហើយហើយអ្នកនឹងទទួលបានលទ្ធផលតេស្តក្នុងរយៈពេលតែ ២០ នាទី។

អ្នកគួរធ្វើតេស្តរកមេរោគអេដស៍ញឹកញាប់ប៉ុណ្ណា អាស្រ័យលើការប្រព្រឹតប្រឈមរបស់អ្នក។ ប្រសិនបើអ្នកមិនដែលត្រូវបានធ្វើតេស្តរកមេរោគអេដស៍ អ្នកគួរតែធ្វើតេស្តយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។ ប្រសិនបើអ្នកមានការប្រព្រឹត្តប្រឈមដែលអាចបណ្តាលឱ្យមានការឆ្លងមេរោគអេដស៍ ទាំងនេះរួមបញ្ចូលទាំង៖

  • ការរួមភេទ (ទ្វារមាសមាត់ ឬរន្ធគូថ) ជាមួយដៃគូរួមភេទច្រើន
  • រួមភេទជាមួយអ្នកដែលមានផ្ទុកមេរោគអេដស៍ ឬមនុស្សដែលអ្នកមិនដឹងពិស្ថាភាពមេរោគអេដស៍របស់គេ
  • ការរួមភេទរវាងបុរស និងបុរស
  • ការប្រើចាក់គ្រឿងញៀនច្បាប់
  • ការចាក់ម្ជុល ឬសឺរ៉ាំងរួមគ្នា
  • ការរួមភេទដើម្បីប្រាក់
  • ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជំងឺរលាកថ្លើមរបេងឬជំងឺកាមរោគដូចជារោគស្វាយ

នរណាជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍

ប្រសិនបើអ្នកបានការប្រព្រឹត្តប្រឈមដែលអាចបណ្តាលឱ្យមានការឆ្លងមេរោគអេដស៍ អ្នកគួរតែធ្វើតេស្ត ៣ ខែបន្ទាប់ពីប្រព្រឹត្តប្រឈមនេះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងប្រឈមនឹងការឆ្លងមេរោគអេដស៍ អ្នកគួរតែធ្វើតេស្តជាប្រចាំ។

  • កុំបរិភោគផឹក ឬប្រើផលិតផលថែរក្សាមាត់ធ្មេញ (ដូចជាទឹកខ្ពុរមាត់ និងថ្នាំដុសធ្មេញ) រួមទាំងការទំពារស្ករកៅស៊ូផងដែរ ៣០ នាទីមុនពេលចាប់ផ្តើមធ្វើតេស្តនេះ។
  • យកផលិតផលធ្មេញដូចជាធ្មេញស្និត ឬផលិតផលផ្សេងទៀត ដែលគ្របលើអញ្ចាញធ្មេញរបស់អ្នកចេញ។
  • រកកន្លែងស្ងាត់ និងមានពន្លឺល្អដែលអ្នកអាចស្ថិតនៅដើម្បីធ្វើតេស្តបានយ៉ាងហោចណាស់ ២០ នាទី។
  • សូមប្រាកដថាអ្នកបានអានការណែនាំដោយប្រុងប្រយត្ន័ ដើម្បីស្វែយល់ពីការអានលទ្ធផលរបស់អ្នកឱ្យបានត្រឹមត្រូវ។
  • ត្រូវប្រាកដថាអ្នកមានឧបករណ៍កំណត់ម៉ោង ឬអ្វីមួយដែលអាចកំណត់ពេលពី ២០ ទៅ ៤០ នាទី។
  • កញ្ចប់តេស្តរហែក របើក ឬខូច ឬប្រសិនបើមានបាត់ផ្នែកណាមួយនៅក្នុងកញ្ចប់តេស្ត
  • កាលបរិច្ឆេទផុតកំណត់នៃការធ្វើតេស្ត
  • ដងសម្រាប់ធ្វើតេស្តនេះត្រូវបានប៉ះពាល់នឹងផលិតផលសម្អាតផ្ទះ
  • កញ្ចប់ធ្វើតេស្តត្រូវបានរក្សាទុកលើសពីសីតុណ្ហភាពដែលបានកំណត់ពី (2 ° -27 ° C) ។
  • សូមចងចាំថាការធ្វើតេស្តនេះរកឃើញមេរោគអេដស៍ ប្រសិនបើធ្វើតេស្តរយៈពេល 3 ខែបន្ទាប់ពីប្រព្រឹត្តប្រឈម។ នោះគឺដោយសារតែការធ្វើតេស្ត OraQuick សម្រាប់អង្គបដិប្រាណអេដស៍ត្រូវការពេលរហូតដល់ ៣ ខែ ដើម្បីផលិតអង្គបដិប្រាណទាំងនេះក្នុងកម្រិតដែលអាចត្រូវបានរកឃើញដោយឧបករណ៍តេស្តនេះ។