អំពីឧបករណ៍ធ្វើតេស្ត HIV

The OraQuick® HIV 1/2 Rapid Antibody Test

OraQuick® គឺជាឧបករណ៍ធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តរកមេរោគអេដស៍ដែលត្រូវបានគេប្រើសម្រាប់ធ្វើតេស្តដោយខ្លួនឯងរកអង្គបក្ខដិបក្ខប្រាណ HIV-1 និង HIV-2 ដែលមាននៅក្នុងសារធាតុរាវក្នុងមាត់មនុស្ស។ តេស្តនេះគឺជាឧបករណ៍ជំនួយដើម្បីរកអង្គបក្ខដិបក្ខប្រាណ HIV-1 និង HIV-2 របស់បុគ្គលដែលបានឆ្លងមេរោគអេដស៍។ ការប្រមូលសារធាតុរាវតាមមាត់ពីអញ្ចាញធ្មេញខាងលើម្តងនិងអញ្ចាញធ្មេញខាងក្រោមម្តង ដោយប្រើបន្ទះក្រដាស់ដែលភ្ជាប់មកជាមួយឧបករណ៍ធ្វើតេស្ត។ បន្ទាប់មកយកបន្ទះនោះបញ្ចូលទៅក្នុងបំពង់ទឹកពង្រាវហើយរងចាំ ២០នាទីនោះលទ្ធផលតេស្តនឹងលេច ឡើង។ បន្ទាត់មួយ ឬពីរ នឹងបង្ហាញនៅលើបន្ទះតេស្តដើម្បីបញ្ជាក់ថាតើការធ្វើតេស្តនេះមិនដំណើរការ ឬមានប្រតិកម្ម។

oraQuick