ការប្រឹក្សាយោបល់

  • កុំភ័យស្លន់ស្លោ៖ ទោះបីជាលទ្ធផលតេស្តនេះធ្វើឱ្យអ្នកមានការព្រួយបារម្មណ៍ប៉ុន្តែវាអាចជួយអ្នកឱ្យ​មានជម្រើសក្នុងការជួយឱ្យសុខភាពរបស់អ្នកមានភាពប្រសើរ
  • ត្រៀម៖ ត្រៀមលក្ខណៈក្នុងការជួបជាមួយអ្នកជំនាញផ្តល់សេវាថែទាំសុខភាព និងត្រៀមសំណួរដែលអ្នកចង់សួរ
  • ស្វែងយល់បន្ថែម៖ នៅលើគេហទំព័រនេះព័ត៌មានដែលអាចរកបានពីអ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកអប់រំនៅសហគមន៍អាចជួយអ្នកឱ្យយល់ពីអត្ថន័យនៃមេរោគអេដស៍
  • ស្វែងរកអ្នកផ្តល់សេវាថែទាំ៖ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងក្លាយជាដៃគូសហការរបស់អ្នក ដើម្បីគ្រប់គ្រងការថែទាំមេរោគអេដស៍របស់អ្នក។ គាត់អាចជាវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកាដែលអាចត្រូវបានណែនាំឱ្យអ្នក ឬអាចជាការបញ្ជូនពីកន្លែងដែលបញ្ជាក់ពីលទ្ធផលនៃមេរោគអេដស៍របស់អ្នក។ ក្នុងករណីខ្លះ អ្នកប្រហែលជាត្រូវការ ឬចង់ស្វែងរកអ្នកផ្តល់សេវាដោយខ្លួនឯង
  • ទទួលបានការគាំទ្រ៖ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនដើម្បីពិភាក្សាជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកទេ ចូរស្វែងអ្នកអប់រំនៅសហគមន៍ ឬអង្គការដែលអាចផ្តល់ការប្រឹក្សាការអប់រំសុខភាព ឬក្រុមគាំទ្រដល់អ្នកដែលបានទទួលលទ្ធផលតេស្តថ្មីៗ។ អ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេក ការពារខ្លួនអ្នក ដើម្បីស្វែងរកការគាំទ្របន្ថែម
  • ត្រៀមខ្លួន៖ត្រូវប្រាកដថាអ្នកមានបញ្ជីសំណួររសម្រាប់ការណាត់ជួបដំបូងជាមួយអ្នកដែលត្រូវជួបប្រឹក្សា។ ការត្រៀមរៀបចំសម្រាប់ការណាត់ជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក អាចជួយអ្នកដោះស្រាយរាល់ការថប់បារម្ភដែលអ្នកកំពុងមាន
  • ឱ្យមនុស្សដឹង៖ អ្នកមិនចាំបាច់ប្រាប់មនុស្សគ្រប់គ្នាក្នុងពេលតែមួយទេ ប៉ុន្តែសម្រាប់ពេលនេះអ្នកគួរតែចែករំលែកស្ថានភាពមេរោគអេដស៍របស់អ្នកជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដៃគូរួមភេទ និងអ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈម

ប្រសិនបើ លោក លោកអ្នកមានចម្ងល់ ឬ កង្វល់ផ្សេងៗឬ ប្រឹក្សាយោបល់ ក្នុងការធ្វើតេស្តរកមេរោគអេដស៍សូមឆាត មកសួរ ឬ ទំនាក់ទំនងតាមទូរស័ព្ទបន្ទាន់ដូចខាងក្រោម៖

មតិយោបល់