ព័ត៌មានទូទៅ

អ្វីជាការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង?

ការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង (HIVST) សំដៅទៅលើដំណើរការដែលមនុស្សម្នាក់ប្រមូលសំណាកខ្លួនឯងផ្ទាល់ (សារធាតុរាវ ឬឈាម) ហើយបន្ទាប់មក ធ្វើតេស្តរកមេរោគអេដស៍ និង បកស្រាយលទ្ធផល នៅក្នុងកន្លែងឯកជនម្នាក់ឯង ឬជាមួយនរណាម្នាក់ដែលគាត់ជឿទុកចិត្ត។ ការធ្វើ តេស្តរបៀបនេះគឺតែងតែធ្វើឡើងដោយការស្ម័គ្រចិត្តមិនបង្ខិតបង្ខំ ឬចាំបាច់។

សេចក្តីណែនាំពីការសិក្សាស្រាវជ្រាវ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) កំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យការធ្វើតេស្ដរកមេរោគអេដស៍ងាយស្រួលសម្រាប់អ្នកដែលប្រឈមខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ ។ បច្ចុប្បន្នប្រទេសមួយចំនួនកំពុងលើកទឹកចិត្តដល់បុគ្គលដែលមានអារម្មណ៍ថាពួកគេអាចត្រូវបានប៉ះពាល់នឹងមេរោគអេដស៍ឲ្យមានលទ្ធភាពអាចធ្វើតេស្តបានដោយខ្លួនឯងដោយប្រើវិធីសាស្រ្តថ្មីៗដូចជាការប្រើសារធាតុរាវពីមាត់ ឬការធ្វើតេស្តឈាមតាមម្រាមដៃ។ យើងចង់ដឹងថាតើអ្នកចង់ចូលរួមក្នុងការស្រាវជ្រាវនេះដើម្បីវាយតម្លៃពីវិធីសាស្រ្តធ្វើតេស្តមេរោគអេដស៍ថ្មីដោយប្រើសារធាតុរាវពីមាត់ ឬតេស្តឈាមតាមម្រាមដៃដោយប្រើសំណាកដែលអ្នកនឹងប្រមូលខ្លួនឯង។ ក្រុមសិក្សាស្រាវជ្រាវចង់ឲ្យប្រាកដថាអ្នកយល់ពីគោលបំណង និង ការទទួលខុសត្រូវរបស់អ្នកនៅក្នុងការស្រាវជ្រាវនេះមុនពេលអ្នកសម្រេចចិត្តចូលរួម។ ប្រសិនបើអ្នកសម្រេចចិត្តចូលរួមក្នុងការស្រាវជ្រាវនេះយើងនឹងស្នើសុំឲ្យអ្នកផ្តល់ការយល់ព្រមជាមុន។ ប្រសិនបើអ្នកចង់រក្សាទុកក្រដាសនេះយើងនឹងផ្តល់ជូនអ្នក។ សូមសាកសួរពីពាក្យ ឬព័ត៌មានដែលអ្នកមិនយល់។

ការចូលរួមក្នុងការសិក្សា ការធ្វើតេស្តដោយខ្លួនឯង

ប្រសិនបើអ្នកយល់ព្រមចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះជាដំបូងយើងនឹងស្នើសុំឲ្យអ្នកបញ្ជាក់ពីភាពសមស្របរបស់អ្នកក្នុងការចូលរួម ព្រមតម្រូវឱ្យអ្នកផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នក ដើម្បីអនុញ្ញាតឲ្យក្រុមសិក្សាស្រាវជ្រាវអាចសាកសួរព័ត៌មានបន្ថែមក្នុងករណីចាំបាច់មួយចំនួន ដូចជា (1) ថាតើអ្នកបានទទួលឧបករណ៍ធ្វើតេស្តឬនៅទេ (2) ថាតើអ្នកបានធ្វើតេស្ត ឬមិនបានធ្វើទេ (3) ថាតើអ្នកបានទៅសេវាសុខភាពឬនៅទេទទួលការធ្វើតេស្តមេរោគអេដស៍បញ្ជាក់ ឬការធ្វើតេស្តរកមេរោគអេដស៍ប្រសិនបើចាំបាច់ ឬដើម្បី (ប្រសិនបើអ្នកជ្រើសរើសជម្រើសបញ្ជូន) ។

ប្រាក់លើកទឹកចិត្ត

អ្នកនឹងមិនទទួលបានប្រាក់លើកទឹកចិត្តណាមួយសម្រាប់ការចូលរួមក្នុងការសិក្សានេះទេលុះត្រាតែអ្នកត្រូវបានជ្រើសរើស និងយល់ព្រមចូលរួមក្នុងការសម្ភាសន៍ស៊ីជម្រៅបន្ថែមដែលអាចចំណាយពេលមួយម៉ោង។ ក្នុងករណីនោះអ្នកនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ១0 ដុល្លារសម្រាប់ការធ្វើដំណើរនិងការចំណាយពេលវេលាសម្រាប់ការចូលរួមសម្ភាសន៍។

ចាកចេញពីការស្រាវជ្រាវ

ការចូលរួមក្នុងការស្រាវជ្រាវនេះគឺជាការស្ម័គ្រចិត្ត។ អ្នកអាចចាកចេញនៅពេលណាមួយក៏បាន ប្រសិនបើអ្នកសម្រេចចិត្តមិនចូលរួម វានឹងមិនប៉ះពាល់សេវាកម្មដែលអ្នកនឹងទទួលបានពីយើងដូចជាការបញ្ជូនទៅមណ្ឌលសុខភាពដោយឥតគិតថ្លៃសម្រាប់ការធ្វើតេស្តមេរោគអេដស៍ និង ការប្រឹក្សាយោបល់។

ផលប្រយោជន៍

លទ្ធផលនៃការស្រាវជ្រាវនេះនឹងរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវការធ្វើតេស្តមេរោគអេដស៍ និង សេវាប្រឹក្សាយោបល់នៅក្នុងប្រទេសកម្ពុជា អ្នកនឹងទទួលការធ្វើតេស្តមេរោគអេដស៍ដែលទាក់ទងនឹងការស្រាវជ្រាវនេះដោយឥតគិតថ្លៃ។ អ្នកក៏នឹងត្រូវបានបញ្ជូនទៅធ្វើតេស្តជំងឺស្វាយដោយឥតគិតថ្លៃនៅគ្លីនិកដែលនៅសហគមន៍ប្រសិនបើត្រូវការ។ ប្រសិនបើអ្នកចូលរួមក្នុងបទសម្ភាសន៍បន្តអ្នកនឹងទទួលបាន ៤0,000 រៀល សម្រាប់ការចំណាយពេលវេលារបស់អ្នក និង ការធ្វើដំណើរ។ អ្នកនឹងមិនត្រូវការចំណាយសម្រាប់ការចូលរួមក្នុងការសិក្សា និង ការធ្វើតេស្តបញ្ជាក់បន្ថែមដែលទាក់ទងនឹងការសិក្សា រាល់សេវាទាំងអស់នឹងផ្តល់ជូនអ្នកដោយឥតគិតថ្លៃ។ ការចូលរួមរបស់អ្នកនឹងជួយយើងក្នុងការធ្វើឲ្យប្រសើរឡើងនូវវិធីសាស្រ្តនៃការធ្វើតេស្តរកមេរោគអេដស៍ហើយវានឹងផ្តល់ផលប្រយោជន៍ដល់សង្គម និង មនុស្សជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។

សិទ្ធរបស់អ្នកចូលរួម

អ្នកមានសិទ្ធិសម្រេចចូលរួម ឬមិនចូលរួមក្នុងការសិក្សានេះ។ បើសិនជាអ្នកសម្រេចចិត្តមិនចូលរួមក្នុងការសិក្សានេះទេអ្នកនៅតែអាចទទួលបានសេវាតេស្តឈាមរកមេរោគអេដស៍ និង មេរោគស្វាយដោយមិនគិតថ្លៃជាធម្មតានៅតាមមណ្ឌលផ្តល់សេវាប្រឹក្សា និង ធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដែលជាបណ្តាញរបស់ការសិក្សា។ អ្នកក៏អាចទៅកាន់គ្លីនិកផ្សេងៗ ប៉ុន្តែអ្នកប្រហែលជាត្រូវការបង់ប្រាក់ដើម្បីទទួលបានសេវាទាំងនេះ។

ការរក្សាការសម្ងាត់

បុគ្គលិកសិក្សានឹងមិនស្នើសុំឈ្មោះ ឬនាមត្រកូលរបស់អ្នកទេហើយអ្នកនឹងត្រូវបានកំណត់អត្តសញ្ញាណដោយលេខអត្តសញ្ញាណសិក្សាក្នុងកំណត់ត្រារបស់យើងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកសំម្រេចចិត្តធ្វើតេស្តរកមេរោគអេដស៍ និង ចង់ទទួលបានឧបករណ៍ធ្វើតេស្តដោយខ្លួនឯង ដោយតម្រូវឱ្យបុគ្គលិកសិក្សារផ្ញើទៅឲ្យអ្នកចូលរួមបុគ្គលិកសិក្សានឹងប្រមូលអត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀតដូចជាលេខទូរស័ព្ទ និង ទីកន្លែងដែលអ្នករស់នៅដើម្បីអាចផ្តល់ការតាមដាននឹងពន្លឿនការបញ្ជូនអ្នកទៅកាន់សេវាកម្មសុខភាព។ ព័ត៌មាននេះនឹងត្រូវបានរក្សាទុកនៅលើកុំព្យូទ័រដែលបានការពារដោយពាក្យសម្ងាត់លើកុំព្យូទ័រ និង រក្សាទុកនៅក្នុងទូរដែលចាក់សោរនៅរាល់ឯកសារដែលពាក់ព័ន្ធក្នុងការសិក្សា។